គេហទំព័រនេះត្រូវបានដំណើរការដោយក្រុមហ៊ុន Falcon Tech LTD, (“Falcon”) ក្រោមឈ្មោះ “www.falconistore.com.kh”។ ការប្រើប្រាស់ព័ត៌មាន ក្រាហ្វិក និងទិន្នន័យរបស់អ្នកនៅលើគេហទំព័រត្រូវបានគ្រប់គ្រងដោយ “លក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ឯកជនភាព” ទាំងនេះ។

 

គេហទំព័ររបស់ក្រុមហ៊ុន Falcon (“គេហទំព័រ”) អាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលដំណើរការដោយភាគីទីបី។ សូមលោកអ្នកទទួលជ្រាបថាក្រុមហ៊ុន Falcon ពុំមែនគ្រប់គ្រងលើប្រតិបត្តិករនៃគេហទំព័រភាគីទីបី ឬព័ត៌មាន ក្រាហ្វិក និងទិន្នន័យនៅលើគេហទំព័រទាំងនោះ។ ការផ្តល់ជូន និងសេចក្តីថ្លែងការណ៍ទាំងអស់ទាក់ទងនឹងទំនិញ និងសេវាកម្មដែលមាននៅលើគេហទំព័ររបស់ភាគីទីបី គឺជាការទទួលខុសត្រូវរបស់ប្រតិបត្តិករគេហទំព័រភាគីទីបីនោះ។

 

ការលួចចម្លងផ្សេងៗនៅលើគេហទំព័រនេះត្រូវបានគ្រប់គ្រង ឬផ្តល់អាជ្ញាប័ណ្ណដោយ Falcon ឡើយ។ ទិន្នន័យនៅលើគេហទំព័រនេះមិនត្រូវយកទៅផលិតឡើងវិញ កែសម្រួល បង្ហោះទៅកាន់ភាគីទីបី ភ្ជាប់ទៅ​ ដាក់បន្ទុកលើ ដាក់បង្ហាញជាសាធារណៈ ចែកចាយបន្ត ឬបញ្ជូនតាមទម្រង់ណាមួយក្នុងដំណើរការណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាក់លាក់ពី Falcon ។