គោលការណ៍​ឯកជនភាព​

បច្ចុប្បន្នភាពចុងក្រោយ៖ ខែកុម្ភៈ ឆ្នាំ 2023

ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីធ្វើឱ្យសេវាកម្មរបស់យើងកាន់តែប្រសើរ និងពិសេសសម្រាប់អតិថិជនគ្រប់គ្នា អ្នកនឹងត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគ្រប់ពេលដែលអ្នកទិញផលិតផល យកផលិតផលមកជួសជុល ទំនាក់ទំនងមកយើងខ្ញុំ ចូលរួមក្នុងការស្ទង់មតិ និងការផ្សព្វផ្សាយ ការចាប់រង្វាន់ ឬចូលរួមការបណ្តុះបណ្តាលរបស់យើងខ្ញុំ។

 

កុំបារម្ភ! អ្នកនឹងមិនតម្រូវឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលយើងបានស្នើសុំជាចាំបាច់នោះទេ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសមិនផ្តល់ព័ត៌មានលើច្រើនសំណើរ យើងនឹងមិនអាចផ្តល់ឱ្យអ្នកនូវផលិតផលរបស់យើង ជួសជុលផលិតផលរបស់អ្នក ឆ្លើយតបទៅនឹងសំណួររបស់អ្នក ចូលរួមនៅក្នុងការផ្សព្វផ្សាយរបស់យើង ឬផ្តល់ការបណ្តុះបណ្តាលជូនអ្នកឡើយ។

យើងសង្ឃឹមថាលោកអ្នកនឹងយោគយល់។

 

  1. ការប្រមូលព័ត៌មានផ្ទាល់ខ្លួន

យើងចង់ដឹងបន្ថែមអំពីអ្នក!

 

នៅពេលអ្នកទាក់ទងមកកាន់ក្រុមហ៊ុន Falcon ឬសាខាណាមួយដែលជាដៃគូ យើងនឹងប្រមូលព័ត៌មានផ្សេងៗ រួមមានឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល អាសយដ្ឋានប្រៃសណីយ៍ អាសយដ្ឋានដឹកជញ្ជូន លេខទំនាក់ទំនង ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ និងព័ត៌មានផ្សេងៗទៀតដើម្បីកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន។ ជាទូទៅ យើងមិនប្រមូលព័ត៌មានលម្អិតអំពីប័ណ្ណឥណទានរបស់អ្នកទេ ដោយសារព័ត៌មានទាំងនេះត្រូវបានប្រមូល ដំណើរការ និងរក្សាទុកដោយអ្នកប្រតិបត្តិករដែលអ្នកបានជ្រើសរើសពីជម្រើសដែលយើងផ្តល់ជូនអ្នក ស្របតាមលក្ខខណ្ឌ គោលការណ៍ និងដំណើរការរបស់ពួកគេ។ ប៉ុន្តែក្នុងករណីដែលអ្នកត្រូវទទួលបានការបង្វិលសងវិញណាមួយ យើងអាចនឹងត្រូវប្រមូលព័ត៌មានលំអិតអំពីគណនីធនាគាររបស់អ្នក។

 

ប្រសិនបើអ្នកជ្រើសរើសផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកត្រូវតែផ្តល់ឱ្យយើងនូវព័ត៌មានដែលត្រឹមត្រូវ ពេញលេញ និងចុងក្រោយរបស់អ្នក។ យើងខ្ញុំរក្សាសិទ្ធិក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលសម្រាប់គោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីអនុម័ត។

 

  1. គោលការណ៍​ Cookie

គេហទំព័ររបស់យើងប្រើ Cookie ដើម្បីបង្កើនបទពិសោធន៍ជូនដល់អ្នកប្រើប្រាស់។ Cookie គឺជាឯកសារអត្ថបទតូចៗ ដែលត្រូវបានដាក់នៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់អ្នក នៅពេលអ្នករុករកគេហទំព័រ។ ចំនួនទិន្នន័យតិចតួចនៅក្នុងឯកសារទាំងនេះត្រូវបានប្រើប្រាស់ជាទូទៅដោយឧបករណ៍កំណត់អត្តសញ្ញាណអនាមិក។ នេះអនុញ្ញាតឱ្យយើងផ្តល់សេវាជូនអ្នកកាន់តែល្អប្រសើរ ព្រោះវាជួយយើងឱ្យយល់អំពីគំរូនៃការប្រើប្រាស់របស់អ្នក ក្នុងនោះរួមមាន ចំណាប់អារម្មណ៍ និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ Cookie ផ្តល់ឱ្យយើងនូវទិន្នន័យនៅលើគេហទំព័រ ផលិតផល និងព័ត៌មានដែលអ្នកយល់ថាមានប្រយោជន៍។ នេះអាចជួយយើងវិភាគប្រសិទ្ធភាពយុទ្ធសាស្ត្រនៃការផ្សាយពាណិជ្ជកម្ម និងយុទ្ធសាស្ត្រទីផ្សាររបស់យើង។

 

  1. ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

យើងអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នកសម្រាប់គោលបំណងណាមួយខាងក្រោម៖

  • សម្រាប់ការបង្កើត ការអភិវឌ្ឍន៍ ប្រតិបត្តិការ ការផ្តល់ និងការកែលម្អសេវាកម្ម ខ្លឹមសារ និងការផ្សាយពាណិជ្ជកម្ម ការការពារការបាត់បង់ និងគោលបំណងប្រឆាំងនឹងការក្លែងបន្លំ
  • សម្រាប់ដំណើរការនៃការបញ្ជាទិញ និងការដឹកជញ្ជូនផលិតផល ឬសេវាកម្ម
  • សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ អាយុ និងការអនុញ្ញាតរបស់អ្នកទាមទារ
  • សម្រាប់គោលបំណងផ្ទៃក្នុង ពោលគឺ សវនកម្ម ការវិភាគទិន្នន័យ និងការស្រាវជ្រាវ ដើម្បីកែលម្អសេវាកម្ម និងទំនាក់ទំនងអតិថិជន
  • សម្រាប់ការជូនដំណឹងអំពីផលិតផល ការប្រកួតប្រជែង ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍ផ្សេងៗនាពេលខាងមុខ

 

  1. ការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

 

យើងអាចនឹងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់ទៅកាន់បុគ្គលិករបស់យើង បុគ្គលិកបណ្តោះអាសន្ន ភ្នាក់ងារ ទីប្រឹក្សា អ្នកផ្តល់សេវាកម្ម សាខា ដៃគូ និងភ្នាក់ងារភាគីទីបីផ្សេងទៀត ដែលជាផ្នែកមួយនៃប្រតិបត្តិការអាជីវកម្ម និងការផ្តល់ផលិតផល និងសេវាកម្មរបស់យើង។

 

យើងក៏អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយសមត្ថកិច្ច និងភ្នាក់ងាររដ្ឋាភិបាល ប្រសិនបើមានករណីចាំបាច់ណាមួយដែលតម្រូវ។

 

  1. ការមិនយល់ព្រម

ប្រសិនបើអ្នកជ្រើសរើសមិនយល់ព្រមចំពោះការប្រើប្រាស់បន្តរបស់យើង និង/ឬការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចទំនាក់ទំនងមកកាន់មន្ត្រីឯកជនភាពទិន្នន័យរបស់យើងដូចមានចែងដូចខាងក្រោម។ ទន្ទឹមនឹងនេះដែរ ដូចដែលបានរៀបរាប់ខាងលើ យើងប្រហែលជាមិនអាចផ្តល់សេវាកម្មរបស់យើងដល់អ្នកបានទេ។

 

  1. ធ្វើបច្ចុប្បន្នភាពទៅព័ត៌មានផ្ទាល់ខ្លួន

នៅពេលដែលមានការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌណាមួយ ហើយលោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមទំនាក់ទំនងមកកាន់មន្រ្តីឯកជនភាពទិន្នន័យរបស់យើងដូចមានចែងខាងក្រោម។ លើសពីនេះទៀត ប្រសិនបើអ្នកមានគណនីនៅលើ Online Store សូមធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងគណនីរបស់អ្នកផងដែរ។

 

  1. ការចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

ប្រសិនបើអ្នកមានបំណងចង់ចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងមានស្រាប់អ្នក និងដើម្បីទទួលបានព័ត៌មានអំពីការប្រើប្រាស់ នៅក្នុងឆ្នាំកន្លងទៅ អ្នកអាចផ្ញើសំណើទៅកាន់មន្ត្រីឯកជនភាពទិន្នន័យរបស់យើងដូចមានចែងខាងក្រោម។ យើងរក្សាសិទ្ធិក្នុងការគិតថ្លៃសេវាសមស្របណាមួយសម្រាប់ដំណើរការសំណើរបស់អ្នក។

 

  1. ការការពារព័ត៌មានផ្ទាល់ខ្លួន

យើងនឹងធានាឲ្យបាននូវ ភាពត្រឹមត្រូវ ការរក្សាការសម្ងាត់ និងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យើងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដែលបំពាក់ដោយគ្រឿងបរិក្ខារដែលធានាសុវត្ថិភាពផ្ទាល់ រួមមាន ដែនកំណត់នៃការចូលប្រើប្រាស់ ចាក់សោរព័ត៌មានជាមួយនឹងអ្នកមានសិទ្ធិដោះសោរដែលអាចកំណត់អត្តសញ្ញាណបាន និងកំណត់ហេតុអ្នកប្រើប្រាស់។ ទិន្នន័យមួយចំនួនរបស់អ្នកត្រូវបានរក្សាទុកនៅក្នុង iCloud ដែលទិន្នន័យត្រូវបានរក្សាទុកដោយកូដ។

 

យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ពេលដែលចាំបាច់ប៉ុណ្ណោះ ដើម្បីបំពេញគោលបំណងដែលបានរៀបរាប់ខាងលើ លុះត្រាណាតែការរក្សាទុកយូរជាងនេះត្រូវបានទាមទារ ឬអនុញ្ញាតដោយច្បាប់។

 

  1. ការផ្លាស់ប្តូរទៅគោលការណ៍ឯកជនភាព

ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពិនិត្យមើលដំណើរការ យើងអាចធ្វើការផ្លាស់ប្តូរគោលការណ៍ឯកជនភាពនេះ ដើម្បីអនុលោមតាមតម្រូវការរបស់រដ្ឋាភិបាល កែលម្អវិធានការសុវត្ថិភាព បត់បែនទៅតាមការអនុវត្តជាក់ស្តែងក្នុងវិស័យ ឬសម្រាប់គោលបំណងស្របច្បាប់ផ្សេងទៀត។

 

  1. ព័ត៌មានទំនាក់ទំនង

ប្រសិនបើអ្នកមានសំណួរ មតិយោបល់ ឬបច្ចុប្បន្នភាពថ្មីៗអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ដល់យើងខ្ញុំ អ្នកអាចទំនាក់ទំនងមកកាន់មន្ត្រីឯកជនភាពទិន្នន័យរបស់យើងតាមរយៈមធ្យោបាយដែលមានក្នុង “ទំនាក់ទំនងមកកាន់យើង” នៅលើគេហទំព័រ។

 

តាមរយៈការផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក លោកអ្នកកំពុងទទួលយល់ព្រមលើការអនុវត្តដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពរបស់យើង។ ប្រសិនបើអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពនេះទេ សូមកុំផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែ ដូចដែលបានរៀបរាប់ខាងលើ យើងប្រហែលជាមិនអាចផ្តល់សេវាកម្មរបស់យើងដល់អ្នកបានទេប្រសិនបើគ្មានព័ត៌មានគ្រប់គ្រាន់។