News

iMac 24″ ជំនាន់ថ្មីជាមួយឈីប M3

Apple បានធ្វើការប្រកាសចេញនូវ iMac 24” ស៊េរីថ្មីជាមួយនឹងរូបរាងស្រដៀងគ្នាច្រើនពីស៊េរីឆ្នាំ 2021 ប៉ុន្ដែមានប្រើប្រាស់បន្ទះឈីប M3 កម្លាំងខ្លាំងជំនាន់ចុងក្រោយផងដែរ។ អ្វីដែលត្រូវបាន Upgrade ក្រៅពីបន្ទះឈីបនោះគឺរួមមានដូចជា Wi-Fi 6E, Bluetooth 5.3 ក៏ដូចជាការផ្ដល់ជូនជម្រើស RAM កាន់តែខ្ពស់ថែមទៀត។

ជាការពិតណាស់ ការឌីហ្សាញរូបរាងខាងក្រៅរបស់ iMac គឺមិនមានការផ្លាស់ប្ដូរនោះទេ ព្រមទាំងមានជម្រើសពណ៌ដដែលទាំងអស់ ជាមួយជម្រើសរន្ធតំណភ្ជាប់ចំនួន 2 និងរន្ធចំនួន 4 ដូចមុនអ៊ីចឹង។ ចំពោះម៉ូឌែលមានរន្ធ Thunderbolt ចំនួន 2 គឺមានផ្ទុក CPU ចំនួន 8-core និងមានផ្ទុក GPU ចំនួន 8-core ជាមួយជម្រើសទំហំផ្ទុកឡើងដល់ 1TB ដោយឡែកម៉ូឌែលមានរន្ធ Thunderbolt ចំនួន 2 + រន្ធ USB 3 ចំនួន 2 គឺមានផ្ទុក CPU ចំនួន 8-core និងមានផ្ទុក GPU ចំនួន 10-core ជាមួយជម្រើសទំហំផ្ទុកឡើងដល់ 2TB តែម្ដង។

លើសពីនេះ iMac 24” ស៊េរីថ្មីឥឡូវនេះមានផ្ដល់ជូនជម្រើស RAM ឡើងរហូតដល់ 24GB ខណៈពេលដែលកាលពីជំនាន់ឆ្នាំ 2021 ប្រើប្រាស់ឈីប M1 គឺមានជម្រើស RAM ខ្ពស់បង្អស់ត្រឹមតែ 16GB ប៉ុណ្ណោះ។ Apple ក៏បានដំឡើងម៉ូដឹម Wi-Fi 6E ជំនាន់ក្រោយទៅឲ្យ iMac ជំនាន់ថ្មីនេះ ដែលមានសមត្ថភាពផ្ដល់ល្បឿនអ៊ីនធើណេតរហូតដល់ 6GHz និងមានគាំទ្រ Bluetooth 5.3 សម្រាប់ពង្រឹងទៅលើគុណភាពទំនាក់ទំនង ក៏ដូចជាមានរយៈចម្ងាយតភ្ជាប់គ្នាបានកាន់តែឆ្ងាយថែមទៀតផង។

ចំណែកឯតម្លៃដាក់លក់វិញនោះ M3 iMac 24” ស៊េរីថ្មីដែលជាជម្រើសរន្ធ Thunderbolt ចំនួន 2 គឺមានតម្លៃ 1,299 ដុល្លារ (8GB RAM + 256GB SSD) និងជម្រើសរន្ធ Thunderbolt ចំនួន 2 + រន្ធ USB 3 ចំនួន 2 គឺមានតម្លៃ 1,499 ដុល្លារ (8GB RAM + 256GB SSD) នៅ​ឯសហរដ្ឋអាមេរិក។

Interested? Request more information about our products:

    x

    Search our products